khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ជួបពិភាក្សាការងារជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាអនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរជ្រោយចង្វារ រាជធានីភ្នំពេញ ស្តីពីការអភិវឌ្ឍមូលដ្ឋានសង្កាត់ ខណ្ឌ ការងារភូមិ សង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ឆ្ពោះទៅការរៀបចំវេទិកាភូមិភាគទី១នាពេលខាងមុខ។
    ជំនួបនារសៀលនេះ មានការអញ្ជើញចូលរួមពីលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ក្រុមប្រឹក្សាខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង៥ អធិការនគរបាលខណ្ឌ ស្មៀនសង្កាត់ទាំង៥ នាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង៥ តំណាងយុវជន-នារីខណ្ឌសរុបចំនួន ៧២នាក់។ ផ្តោតសំខាន់លេីការលំបាក បញ្ហាសេសសល់ និងសំណូមពរអំពី៖
    ១-ការងារអភិវឌ្ឍន៍មូលដ្ឋានសង្កាត់
    ២-គោលនយោបាយភូមិ ឃុំ សង្កាត់ សុវត្ថិភាពសាធារណៈ
    ៣-ការផ្តល់សេវាសាធារណៈជូនប្រជាជន ការងារជំរុញយុវជន-នារី នៅថ្នាក់ខណ្ឌ និងការគ្រប់គ្រងសេដ្ឋកិច្ចសេវាក្រៅប្រព័ន្ធ…៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦  អញ្ជើញសួរសុខទុក្ខលោក ញ៉ែម នេត ប្រធានក្រុមប្រឹក្សាឃុំព្រែកក្របៅ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងស្រុកពាមជរ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម អ៊ុក គង់ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា 
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជើញអមដំណើរប្រារព្ធពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត នៃព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី